សង្ស័យងងុយដេកជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូសង្ស័យងងុយដេកជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ។

 

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង០៣និង៤៦នាទី  ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅលើស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ វីរះ ប៊ុនហេង ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រងរបួសត្រង់ផ្ទៃមុខ និង ចង្ការ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ឡេីងស្ពានអាកាសចោមចៅលុះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឲ្យរងរបួសធ្ងន់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print