អ្នកដំណើរ១១៦នាក់ស្លាប់ និងរបួសជាង២០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ:ក្នុងងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់ រួមមាន លើសល្បឿនកំណត់១០២ករណី មិនគោរពសិទ្ធិអាទិភាព៤៦ករណី មិនប្រកាន់ស្តាំ២៤ករណី បត់មិនប្រុងប្រយ័ត្ន១២ករណី ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង៩ករណី បើកបរជែង៨ករណី មិនគោរពសញ្ញាចរាចរណ៍៥ករណី កត្តាយានយន្ត៤ករណី ងងុយដេក១ករណី និងកត្តាផ្លូវថ្នល់ចំនួន ១ករណី។

...

នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន។ យ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទទូចឱ្យពលរដ្ឋរក្សាស្មារតីគោរពច្បាប់ និងបើករប្រកបដោយការអធ្យាស្រ័យដល់គ្នា៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print