ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរ បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿង ស្រីម៉ុម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច បានប្ដឹងជនមិនស្គាល់អត្តសញ្ញាណ ដែលបានធ្វើសកម្មភាពគាស់ទូលួចលុយនិងសម្ភារៈមានតម្លៃមួយចំនួន ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាឱ្យជំនាញផ្នែកព្រហ្មទណ្ឌនិងប៉ុស្ដិ៍សហការធ្វេីការការស្រាវ ជ្រាវរហូតកំណត់បានមុខសញ្ញាសង្ស័យ និងឃាត់បានចំនួន២នាក់ នៅចំណុចភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច។
ជនសង្ស័យ ឈ្មោះ អ៉ីម សុភ័ក្រ ហៅ ម៉ូញ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច
និងឈ្មោះ ចាន់ លាភសំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច។
តាមការសាកសួរជនសង្ស័យទាំង២នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមដំបូលវ៉េរ៉ង់ដា ចូលទៅលើផ្ទះយកកូនសោ ដែកគាស់ និងដែកទីប គាស់ទូយកលុយ បានមួយចំនួនរួមទាំងទូរស័ព្ទ។សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន (1)-កូនសោរចំនួន ២គ្រាប់ (2)-ដែកទីបមូលប្រហោង១ដើម (3)-ដែក គាស់តូច១ដើម (4)-ទូរស័ព្ទIPhoneX ពណ៌ស១ គ្រឿង (5)-ប្រាក់ចំនួន ៤៥០,០០០ (បួនសែនប្រាំម៉ឺន)រៀល និងបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង នគរបាលបានបញ្ជនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ ដេីម្បីចំណាត់ការតាមនីតិវិធី៕










