ខេត្តបន្ទាយមានជ័យៈជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃពុធ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្ដឹងរាយការណ៍បន្ទាន់របស់ជនរងគ្រោះឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ តំណាងឱ្យក្រុមហ៊ុន ប៉ាងណាគ្រីគ្រុប ស្តីពីករណីលួច កាលពីវេលាម៉ោង១០និង០៦នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទីតាំងខាងលេី ត្រូវបានសន្តិសុខយាមនៅទីនោះឃាត់ខ្លួនបានម្នាក់ ឈ្មោះ អឿ សារឿន ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើស ម៉ូតូសណ្តោងរ៉ឺម៉កសណ្តោងចំនួន១គ្រឿង ហើយប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដេីម្បីសួរនាំតាមនីតិវិធី និងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនវិជ្ជមាន(+) ។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ជនសង្ស័យក្រោយយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកសួរនាំ បានឆ្លេីយសារភាពថា រូបខ្លួនពិតជាបានលួចសម្ភារៈរបស់ក្រុមហ៊ុនខាងលើ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។វណ្ណា










