រកឃេីញជនបរទេសចំនួន ៣៤នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១ទីតាំង នៅចំណុចផ្ទះវីឡា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ បានបើកប្រតិបត្តិការ បង្ក្រាប​ និងឃាត់ខ្លួន​ជនបរទេស​ចំនួន​ ៣៤នាក់​ ពាក់ព័ន្ធ​បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online​ Scams)​ ចំនួន ១ទីតាំង នៅចំណុចផ្ទះវីឡា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

ប្រភពដដែលបន្តថា​ ដោយ​អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១៣នាទី​ បានចាត់លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ផែនការងារសន្តិសុខ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងឆែកឆេរនៅចំណុចផ្ទះវីឡា ១កន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាក់ស្ដែង​បានរកឃេីញមនុស្សសរុបចំនួន ៣៤នាក់ ស្រី ១នាក់​ មាន​ ៤សញ្ជាតិ​ ចិន​ ២៦នាក់,​ ម៉ាឡេស៊ី​ ១នាក់​ ,កូរ៉េ​ ៥នាក់​ ស្រី​ ១នាក់​ និងខ្មែរ​ ២នាក់)​ រួមទាំងដកហូតបានសម្ភារសង្ស័យមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

...

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីនីតិវិធីបន្ត ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print