សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការបង្កើតភាពប្រទាក់ក្រឡា គឺជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ពាយព្យ ជាពិសេសខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ឱ្យប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

 

សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ភោធផ្លូវជាតិលេខ១០ ប្រវែង១៩៧,៣៦៣គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនអាណត្តិមកហើយ ជាពិសេសគឺក្រោយនយោបាយឈ្នះ-ឈ្នះ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដល់ទី៤ ដែលកំណត់យកមនុស្ស ផ្លូវ ទឹក និងភ្លើងជាអាទិភាព គឺបានធ្វើឱ្យផ្លូវរាប់ពាន់គីឡូម៉ែត្រត្រូវ បានកសាងចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ហើយសម្រាប់នីតិកាលទី៧ នេះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនជាបន្តបន្ទាប់ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print