ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ សូមជំរាបលោក ប៉ា ងួនទៀង
កូនខ្ញុំរៀននៅស្រុកខ្មែរតាំងពីថ្នាក់មតេយ្យរហូតដល់ចប់បរិញ្ញាបត្រ។ ឥឡូវគាត់ទៅរៀនបន្តយកបរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស។ រៀនចប់ត្រឡប់មកស្រុកវិញដើម្បីធ្វើការបំរើប្រទេសកំណើតរបស់ខ្លួនតាមលទ្ធភាពដែលអាចធ្វើបាន។
សូមលោកកុំយកការសិក្សារបស់ក្មេងទៅវាយប្រហារទៅតាមគំនិតចង្អៀតចង្អល់ជ្រុលនិយមរបស់ខ្លួនអី។ លោករស់នៅស្រុកគេ តើលោកធ្លាប់បានឃើញប្រទេសនីមួយៗមាននិស្សិតចម្រុះជាតិសាសន៍ទៅរៀនទេ? តើការស្វះស្វែងរកចំណេះដឹងថ្មីៗរបស់យុវជនទាំងអស់នោះ មកពីប្រទេសរបស់ពួកគេគ្មានសាលា ឬមានគុណភាពអប់រំអន់ឬ?
គ្មានប្រទេសណាមានគុណភាពអប់រំ ឬសមិទ្ធផលល្អឥតខ្ចោះ ដូចពាក្យដែលលោកប្រើដោយបំផ្លើសបំភ្លៃនោះឡើយ។ ក៏គ្មានប្រទេសណាដែលគ្មាននិស្សិតចេញទៅរៀននៅក្រៅប្រទេសនោះដែរ រាប់ទាំងប្រទេសជឿនលឿនទាំងឡាយផង។
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់យើងនិងសាកលវិទ្យាល័យនៅកម្ពុជាផ្សេងទៀតក៏មាននិស្សិតបរទេសចម្រុះជាតិសាសន៍មករៀនជាច្រើនក្នុងនោះក៏មាននិស្សិតមកពីលោកខាងលិចដែរ។ តើលោកបានដឹងរឿងនេះទេ? ៕
ដោយ ៖ សិលា










