នគរបាលក្រុងកែបបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ១គ្រឿង

ចែករំលែក៖

ខេត្តកែប៖ កាលពីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកែប បានទទួលព័ត៌មានពីជនរងគ្រោះឈ្មោះ ហៃ រក្សា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប បានរាយការណ៍ថា មានករណី អំពើលួច (ម៉ូតូ)១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BY-1696 នៅភូមិ សង្កាត់ខាងលើ។

ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំបញ្ជាផ្ទាល់ឱ្យកម្លាំងនៃអធិការដ្ឋានគរបាលក្រុងកែប ចេញល្បាតពួនស្ទាក់ក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៣៣ ស្ថិត នៅភូមិ សង្កាត់កើតហេតុខាងលើ ហើយបានធ្វើការបង្ក្រាបជាក់ស្ដែង ចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ម៉ុង លីណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប និងដកហូតវត្ថុតាងបានម៉ូតូ ១គ្រឿង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៃ រក្សា ប្រាកដមែន។

...

បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យ លោកខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប សម្រេចឱ្យឃាត់ខ្លួនឈ្មោះ ម៉ុង លីណា.និងដកហូតវត្ថុតាងម៉ូតូ១គ្រឿង បំពេញសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកែប ចាត់ ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print