ខេត្តរតនគិរី៖ គំនរឈើដែលអារជ្រាគរួចហើយត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមគោយន្តបំរ៉ុងយកទៅបន្តតែដោយសារស្ថានភាពផ្លូវទើបនឹងស្ថាបនាថ្មីនៅមានកន្លែងដាច់ជាអន្លើទើបទំលាក់ដើម្បីសាងដាក់គោយន្តដឹកបន្តតែត្រូវបែកការដល់សមត្ថកិច្ចឈានដល់មានការបង្ក្រាប់តែម្តងឯគោយន្តនឹងម្ចាស់បានបើករត់គេបាតភ្លាមៗដែរ។
ការចុះបង្ក្រាប់នោះដែរសមត្ថកិច្ចបានធ្វើឡើងនៅវេលាយប់អធ្រាត្រថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ត្រង់ចំណុចភូមិកែងសាន់ឃុំសេដាស្រុកលំផាត់ខេត្តរនគិរីដោយយោងតាមការចង្អុលបង្ហាញពីលោក ឡុងហុកម៉េង ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តផងដែរ។
សមាសភាពចូលរួមបង្ក្រាបមានលោក លឹមឡេងលីហួនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត.លោក ផនចាន្ថានាយរងផ្នែកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនឹងលោកភេទចាន់ឆៃយុទ្ធជានាយរងផ្នែក។
ឈើដែលបង្ក្រាបបានជាប្រភេទឈើគ្រឿងផ្ទះអារច្រៀករួចជាស្រេចយ៉ាងច្រើនផងដែរដែលឈ្មួញដឹកជញ្ជូនចេញពីព្រៃការពារដោយបរិស្ថានតែត្រូវកម្លាំងសមត្ថកិច្ចស្ទាក់បង្ក្រាបបានតែកោយន្តឯម្ចាស់ក៏បានរត់គេចខ្លួនបាត់ស្រម៉ោលភ្លាមៗដែរ។
ក្រោយពីកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបានឈើហើយ
នៅព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២៦ក៏ត្រូវបានប្រគល់ឱ្យទៅលោក ថុតចាន់ធី ប្រធានក្រុមផ្នែកក្រុមល្បាតស្នាក់ការបរិស្ថានយក្យម៉ាយរក្សារទុកចាត់ការបន្តនិងស្រាវជ្រាវបន្តរកអ្នកដែលតែងតែលួចធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងញឹកញាប់នេាះផងដែរ៕
ដោយ៖ ជីវ័ន្ត










