បុគ្គលប្រេីហិង្សាបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិស្នោរទី១ក្រុងច្បារមន ត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ នៅយប់ថៃ្ងពុធទី៣០ខែកញ្ញា ឆ្នាំ២០២៦ មានករណីផ្ញេីលឆោឡោអំពីសកម្មភាពបុគ្គលម្នាក់បានបង្កការអុកឡុកក្នុងមូលដ្ឋានភូមិស្នោរទី១​ សង្កាត់រកាធំ​ ក្រុងច្បារមន​ ដោយមានការចែករំលែករូបភាពស្រែកឡូឡារតាមបណ្ដាញសង្គម​។

ដោយបានការដឹកនាំបញ្ជា ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លោកវរសេនីយ៍ទោ​ យន្ដ​ សង្ហារ​ អធិការនគរបាលក្រុងច្បារ​មន​ បាន​ដឹកនាំកំលាំងចុះដល់គោ​លដៅរោ​ងបុណ្យភូមិ​ និងបានឃាត់ខ្លួនឈ្មោះ​ជួន សក ភេ​ទប្រុស អាយុ​៥​៧ ឆ្នាំ​ រស់នៅភូមិស្នោរទី១ សង្កាត់​រការធំ ក្រុងច្បារមន​យកមកអធិការដ្ឋាននគរបាលក្រុងច្បា​រ​មន​ ដេីម្បីបន្ដនីតិវិធី។

យោងតាមរូបភាពនិងបណ្ដឹងផ្ទាល់ពីប្រជាពលរដ្ឋ​ ជន​ស​ង្ស័យឈ្មោះ​ ជួន សក រស់នៅភូមិស្នោរទី១ ស​ង្កាត់រការធំ តែងតែធ្វើសកម្មភាព កាន់ដាវ ដំបង​ ដើរបង្កអុ​កឡុកក្នុងភូមិ​ ដេញកាប់សត្វឆ្កែ និងមនុស្សដែលជួប
ប្រ​ទះក្នុងស្ថានភាពណា​មួយ​បង្កភាពភ័យខ្លាចដោយដើរកា​ន់ដាវរកកាប់តែម្ដង។

សមត្ថកិច្ចនគរបាលក្រុងច្បារមន បា​នឃាត់ខ្លួននិងធ្វេីតេស្ដរកឃេីញ​វិជ្ជមានសារធាតុញៀន​ និងដកហូតវត្ថុតាង រួមមាន÷ដាវ ១ដើម,ដែកកាប់​១​ និងដំបងឫស្សី ១ដើ​ម បច្ចុប្បន្នបា​ន​បញ្ជូនទៅកាន់ការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាល​ ស្នងការដ្ឋាននគរបាលខេត្ដ​ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print