ករណីផ្អេីលឆោរឡោបុរសម្នាក់ឡេីងលេីផ្លូវល្បឿនលឿន PK54 យកដែកដាក់ទទឹងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបានហេីយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលេីផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកំលាំងប្រចាំការលេីផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លេីករណីបុរសដែលយកដែកដាក់លេីផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រPK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

 

មូលហេតនៃករណីខាងលេី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថាករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានធ្វេីសកម្មភាពលួចដែកមូល ដែលមានប្រវែង៦ម៉ែត្រ ចំនួន២ដើម នៅក្នុងចំការមួយកន្លែងក្នុងឃុំអូរស្រុកភ្នំស្រួច។ ក្រោយលួចបានហើយក៏ដើរឆ្លងកាត់ឡើងទៅលើផ្លូវល្បឿនលឿន (ទិសដៅពីលិចទៅកើត) បានទុកដែកដាក់ទទឹងកណ្ដាលទ្រូងផ្លូវ ស្របពេលមានរថយន្ដបេីកមកដល់បានគេចនឹងប៉ះបណ្ដាលឱ្យមានការព្រួយបារម្ភថា ជាសកម្មភាពស្ទាក់ប្លន់រថយន្ដ នៅយប់ថ្ងៃទី១ ខែ

តុលា ឆ្នាំ២០២៦ រថយន្ដម៉ាក toyota prius ពណ៌ស ស្លាកលេខសៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខតែមិនបណ្ដាលឱ្យរងរបួសមនុស្សនោះទេ។ នេះបើយោងតាមពាក្យបណ្ដឹងពីឈ្មោះ ឆេង រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ។

 

បច្ចុប្បន្ននគរបាលបានធ្វេីការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងដែកចំនួន២ដេីម បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងចំណាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print