មនុស្សម្នាក់បានស្លាប់ ក្រោយជិះម៉ូតូ ហើយត្រូវបានរថយន្តធុនធំបុកកិនពីលើ.!​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត សណ្តោងរុឺម៉ក់ និងកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៤ និង៤០នាទីល្ងាច ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន BYD នៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើត ហេតុគេបានឃើញ មានម៉ូតូ១គ្រឿង ម៉ាកHongda Dream សេ១២៥ សេរីឆ្នាំ ២០២៦ បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច។ លុះមកដល់ ចំណុចកើត ហេតុ មានរថយន្តមួយគ្រឿង ម៉ាកToyota ក្បាលពណ៌ បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-1960 សណ្តោងកន្ទុយពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 4A-7542
ទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយ ហើយកិនបុរសអ្នកបើកបរ ស្លាប់ ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈម៉ូតូគៀបជាប់ក្រោមក្បាលរថយន្ត ហើយក្រោយពេលកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនក្រោយមក ត្រូវបានពលរដ្ឋដេញកាក់បានប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នកបើកបររថយន្ត និង វត្ថុតាងត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុក រង់ចាំអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print