ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទប៉ុនប៉ងលួចយកម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:៣០នាទីល្ងាច កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទប៉ុនប៉ងលួចយកម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តបទល្មើសតាមបណ្តោយផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២:៤៧នាទីយប់រំលងអាធ្រាត ។

ជនសង្ស័យឈ្មោះ ស្រ៊ូ ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print