នគរបាលក្រុងស្វាយរៀង  បង្ក្រាបករណីជួញដូរគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០៦នាក់

ចែករំលែក៖

ក្រុងស្វាយរៀង៖ នគរបាលក្រុងស្វាយរៀង  បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ដែលជាមុខសញ្ញាមិនរៀងចាល។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងវិធានការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅទូទាំងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ  និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាបព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ដែលជាមុខសញ្ញាមិនរៀងចាល។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះកម្លាំងជំនាញបានដកហូរ÷ ម៉្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន១កញ្ចប់ធំ,ម៉្សៅម៉ត់ពណ៌សសង្ស័យថាថ្នាំងញៀនចំនួន១កញ្ចប់, ទូរស័ព្ទដៃ,ម៉ូតូ និងសម្ភារវេចខ្ចប់គ្រឿងញៀន ព្រមទាំងប្រើប្រាស់មួយចំនួនទៀត។

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញារ នៃអយ្យការអមសាលាដំបូងខេត្ត រួមមកសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមបន្ត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print