គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត BYD នឹងម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យរងការខូចខាតទាំសងខាង ហើយសំណាងល្អដែលមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក BYD នឹងម៉ូតូកង់បីឥណ្ឌាបុកគ្នាខណៈអ្នកបើកបរម៉ូតូកង់បីឥណ្តាបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត BYD បណ្តាលឲ្យរងការខូចខាតតែមិនមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុច២៤ ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញ-ហា ណូយ កែងនឹងផ្លូវសម្ដេចជា ស៊ីម ដែលស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតគេឃើញបុរសម្នាក់បើករថយន្ត BYD មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CO-2860 ដែលម្ចាស់ទើបនឹងទិញជិះបាន ៥ ថ្ងៃកំពុងពេញស្រលាញ់ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HF-4803បើកបរដោយបុរសម្នាក់បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏មកបុករថយន្តបណ្ដាលឲ្យរងការខូចខាតតែម្តង ប៉ុន្តែក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាជាបណ្តោះអាសន្ននៅកន្លែងកើតហេតុ បើមិនត្រូវគ្នាទើបសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីដោះស្រាយបន្ត៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print