ភ្នំពេញ÷ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីករណីហិង្សាដោយចេតនាទៅលើអ្នកដ៏ទៃដោយប្រើអាស៊ីដ (ជះទឹកអាស៊ីដបណ្ដាលឲ្យជនរងគ្រោះរងរបួសផ្ទៃមុខនិងដង ខ្លួនរបួសធ្ងន់ធ្ងរ) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៥:០០នាទីព្រឹក។
ជនសង្ស័យជាប្រពន្ធចុងឈ្មោះ សូវណ្ណកែវភាជ ហៅ ជូឡាយ ភេទស្រី អាយុប្រហែល៦៤ឆ្នាំ ជនជាតិខ្មែរ មុខ របរ កោសខ្យល់ចល័ត ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះ:ឈ្មោះ ឡុង ណារ៉េត ភេទប្រុស អាយុ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលគ្មានលេខ នៃផ្ទះលេខ៤B ផ្លូវលេខ២៧១ស្ទួន ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឡុង ណារ៉េត រងរបួសផ្ទៃមុខនិងដងខ្លួនរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុម: ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕










