ខានភ្ជុំ៖ សមត្ថកិច្ចបញ្ជូនក្មេងទំនើង និងជនងប់ល្បែងជាង ២០០នាក់ ទៅតុលាការក្នុងខែកញ្ញា

ចែករំលែក៖

ភ្នំពេញ:ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិនៃក្រសួងមហាផ្ទៃគ្រប់មូលដ្ឋាន បានបន្តបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសចំនួន៦៦ករណី និងឃាត់ខ្លួនជនសង្ស័យសរុប១៨៨នាក់ ខណៈបទល្មើសល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចបង្ក្រាបបានចំនួន២៧ទីតាំង និងឃាត់ខ្លួនជនសង្ស័យសរុប៥៦នាក់។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើងជាង១០០នាក់នោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ខណៈករណីល្បែងស៊ីសងក្នុងចំណោមជនសង្ស័យជាង៥០នាក់ មាន៣៨នាក់ ត្រូវបញ្ជូនទៅកាន់តុលាការ រីឯ១៨នាក់ទៀត សមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាព។

របាយការណ៍បានឱ្យដឹងថា ករណីក្មេងទំនើងក្នុងខែកញ្ញា ភាគច្រើនកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ បាត់ដំបង ឧត្តរមានជ័យ និងខេត្តសៀមរាប ខណៈបទល្មើសល្បែងស៊ីសង កើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត និងខេត្តពោធិ៍សាត់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print