ខេត្តមណ្ឌលគិរី÷កាលពីវេលាម៉ោង១០ និង ៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងនៅចំណុចផ្ទះឈ្មោះ ញ៉េ យ៉េន ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សមត្ថកិច្ចចុះអនុវត្តនៃការឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី សម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមាសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនចំនួន០៣ដីកា មុខសញ្ញា០២នាក់ ១/ លេខ ១៨៦ ចុះថ្ងៃទី០៧.០៤.២០២៦ របស់លោក ឈីន មករា ចៅក្រមជម្រះ ២/ លេខ៧៣ ចុះថ្ងៃទី១០. ០៣. ២០២៦ របស់លោក ហោ គាឡេង ចៅក្រមជម្រះ ៣/ ១៨៨ ចុះថ្ងៃទី ២០.០៥.២០២៦ របស់លោក ហោ គាឡេង ចៅក្រមស៊ើបសួរ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ស្រី០០នាក់រួមមានឈ្មោះ ១/ឈ្មោះ វណ្ណា សារី ភេទប្រុស អាយុ ២៨ ជនជាតិព្នង មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិស្រែព្រះ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទីលំនៅបច្ចុប្បន្នភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន ( + ) និង២/ឈ្មោះ ញ៉េ យ៉េន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល វិជ្ជមាន ( + ) ។
ជនសង្ស័យ និងសម្ភារៈវត្ថុតាងកម្លាំងជំនាញបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាត់ការតាមវិធីច្បាប់៕










