ករណីឪពុកចុងចាប់រំលោភនិងគំរា​ម​សម្លាប់ត្រូវបាននគរបាល​ក្រុងស​ហការជាមួយអាវុធហត្ថប្រជាការពារបង្រ្កាបបាន​នៅក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយទទួលបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងទទួលបានការសម្របសម្រួល​នីតិវិធីពីតំណាងអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និងការចង្អុលបង្ហាញពី​លោកស្រីវរសេនីយ៍ឯក​ មួន​ មល្លិកា​ ស្នងការរង​ ទទួលផែនការងារ​ប្រឆាំងការជួញដូរមនុស្សនិងអនីតិជន​ ណែនាំដល់កំលាំងអធិការដ្ឋាន​នគរបាលក្រុងឧដុង្គម៉ែជ័យ​ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦​ បានសហការ​ចុះទៅ​ឃ្លាំមេីលនិងឈានទៅធ្វេីការឃាត់ខ្លួន​បុរសម្នាក់ជាជនស​ង្ស័យឈ្មោះ រឿ​ន ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងករណីរំលោភលេីកុមារីជាអនីតិជ​ន​ នៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

តាមការបំភ្លឺរបស់​ក្មេងស្រីរងគ្រោះឈ្មោះ ទ ស​ ន​ អាយុ ១១ឆ្នាំ បញ្ជាក់ថាសកម្មភាពដែលឪពុកចុងបានធ្វេី​មកលេីខ្លួនគឺជាច្រើនលើកច្រើនសារនៅអំឡុងខែ​មិថុនារហូតមកដ​ល់បច្ចុប្បន្ន​ ផ្ដេីមចេញពីការឱ្យកូន​ដកស្កូវ​ ខណៈពេលម្ដាយយាយមិន​នៅផ្ទះ​។

បច្ចុប្បន្នក្រោយកិច្ចសហការពីកំ​លាំ​ងអាជ្ញាធរមូលដ្ឋាន​ បានធ្វេីការ​នាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ​ដើម្បីធ្វេីការសា​កសួរ​ បញ្ជូនមកកា​រិ​យាល័យជំ​នាញខេត្ដ​អ​នុវត្តនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print