ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបំភ្លឺករណីតៃកុងរថយន្តសាលាបង្រៀនឯកជនបៀតបៀនក្មេងស្រី

ចែករំលែក៖

ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយជា បន្តបន្ទាប់មានខ្លឹមសារថា ៖ ដល់ក! តៃកុងឡានសាលាឯកជនម្នាក់បានបៀត..បៀនកេរ្តិ៍ខ្មាស់លើសិស្ស សាលាជាកុមារីជាង៤០នាក់ នៅខេត្តកណ្តាល។

យោងតាមសំណើរសុំកិច្ចប្រតិបត្តិការស៊ើបអង្កេត របស់អង្គភាពការពារកុមារ(CPU)ពាក់ព័ន្ធករណីផលិតកាន់ កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេព សន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។

ក្រោយពីទទួលបានសំណើរខាងលើភ្លាម ដោយមានការសម្របសម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការរនគរបាលខេត្តកណ្តាល ចាត់ឱ្យកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង សាវុធ  ស្នងការរង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល៖

-ករណី៖ ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ

-ថ្ងៃខែកើតហេតុ ៖ អំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦

-ទីកន្លែងកើតហេតុ ៖ សាលាអន្តរជាតិខ.ព.ភ.ប.ញ ទីតាំងនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

**ជនរងគ្រោះចំនួន០៣នាក់ (កុមារី)

ជនសង្ស័យឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)

**វត្ថុតាងចាប់យករួមមាន

-ទូរស័ព្ទ០១គ្រឿង ម៉ាកOPPO A3X ពណ៌ឈាមជ្រូក។

-រថយន្ត ចំនួន ០២គ្រឿង

១.ម៉ាក រ៉េហ្វ ពណ៌ឈាមជ្រូក ផលិតឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1945។

២.ម៉ាក ស៊ាំយ៉ុង ពណ៌ស ផលិតឆ្នាំ(មិនស្គាល់)  ពាក់ផ្លាលលេខ ភ្នំពេញ 2DI-0427 ។ 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print