កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជ័យឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១៣:១០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំកម្លាំងមូលដ្ឋាន ចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿនស្ថិតនៅភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនស្ស័យចំនួន០២នាក់៖
១/ឈ្មោះ ជ ហេងមាសរតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិទូកមាស ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពតនិង២/ឈ្មោះ ឌី ឈឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិគក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

+ វត្ថុតាងចាប់យករួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់,២.ម៉ូតូចំនួន០២ គ្រឿងនិង៣.ឧបករណ៍ជក់គ្រឿងញៀនចំនួន០១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print