ភ្នំពេញ ៖ ប្រជាពរដ្ឋបានប្រទះឃេីញសពបុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានទៅចងកសម្លាប់ខ្លះននៅដេីមឈេីមុខដីឡូត៍មួយកន្លែង ផ្លូវជាតិលេខ៣ សង្កាត់ពងទឹកខណ្ឌដង្កោ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ។
សពជនរងគ្រោះភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានបងប្អូប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីនោះ ស្រាប់តែប្រទះឃេីញបុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានជាទៅចងកភ្ជួរនៅដេីមត្រខុបមួយដេីម ទេីបបង្កការភ្ញាក់ផ្អេីលនឹងរាយការណ៍ទៅអាជ្ញាធរ ចុះមកពិនិត្យជាក់ស្តែង។
...
បច្ចុប្បន្ន សពជនរងគ្រោះមិនទាន់រកសាច់ញាតិឃេីញនៅឡេីងទេ កំពុងធ្វេីការស្រាវជ្រាវ៕
ដោយ៖សុខាសែនជ័យ










