សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តព្រូសបើកបុកម៉ូតូហុងដាឌ្រីមបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តព្រូសបើកទៅបុកពេញទំហឹងហើយអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1JN-5244 បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តព្រូស១គ្រឿងពាក់ស្លាកលេខភ្នំពេញ2CC-7035 ខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសអ្នកបើកម៉ូតូដួលរងរបួសធ្ងន់តែម្តង ហើយអ្នកបើកបររថយន្តក៏បើករត់គេចខ្លួនបាត់ស្រមោលទៅ។
ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនឹងតាមស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយគ្នាតាមនីតិវិធីផងចុះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ និងបន្តស្រាវជ្រាវរករថយន្តបង្កហេតុដើម្បីឱ្យចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print