ខេត្តស្ទឹងត្រែង ៖ លោក ទូច គង្គា អភិបាលរងខេត្ត និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានអញ្ជើញចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ វេនទី៨ នៅវត្តនទីអម្ពវណ្ណារាម ហៅវត្តអូរស្វាយ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ វេនទី៨ ដោយមានការអញ្ជើញចូលរួម ពីលោកសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំអូរស្វាយ
និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់។ ក្នុងឱកាសនេះដែរ លោកប្រធាន បានប្រគេនស្លាដក់ ទេយ្យទាន (អង្គរ១០០ គីឡូក្រាម មីចំនួន ៤កេះ ភេសជ្ជៈចំនួន ៤កេះ និងទឹកសុទ្ធចំនួន ៤កេះ) និងបច្ច័យកសាងចំនួន ៩ ០០ ០០០ រៀល បានជូនថវិកាដល់លោកតាអាចារ្យ យាយជីជាច្រើននាក់ ព្រមទាំងបានប្រគេន ទេយ្យទាន (អង្គរចំនួន ១០០គីឡូក្រាម មីចំនួន ៤កេះ ភេសជ្ជៈចំនួន ៤កេះ ទឹកសុទ្ធចំនួន ៤កេះ) និងបច្ច័យកសាង ចំនួន ៨០០ ០០០ រៀលក្នុងមួយវត្ត ជូនដល់វត្តទាំង ៨ផ្សេងទៀត នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ សរុបចំណាយថវិកា ចំនួន ១០.៩៦០ ០០០រៀល និង ១៣៨$ ។
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៨ ! ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ៕
ដោយ ៖ ស តារា










