ខេត្តមណ្ឌលគីរី÷ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាផ្នែកប្រឆាំងគ្រឿងញៀនបានឱ្យដឹងនៅថ្ងៃទី០៤ ខែតុលានេះស្ដីពីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន កាល ពីវេលាម៉ោង២២ និ១២នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២៦ ផ្លូវបេតុង ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី សម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០១ដីកា មុខសញ្ញា០១នាក់ លេខ២៥៨ ចុះថ្ងៃទី ១៦.០៨.២០២៣ របស់លោក ញាណ សុវណ្ណ ចៅក្រមជម្រះ ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញបានឃាត់ ខ្លួនជនសង្ស័យ ឈ្មោះ រុណ ស៊ីណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិ២១៧ ឃុំល្ងៀង ស្រុកត្បូងឃុំ ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នភូមិព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើតេស្តវិភាគរកសារធាតុញៀនក្នុងទឹកម៉ូត្រ ជាលទ្ធផល អវិជ្ជមាន ( – ) ។
ជនសង្ស័យ និងសម្ភារៈវត្ថុតាងខាងលើកម្លាំងជំនាញបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាត់ការតាមវិធីច្បាប់៕










