ជនសង្ស័យលួចម៉ូតូជិះដល់ខេត្ដពោធិ៍សាត់ ត្រូវកំលាំងនគរបាលខេត្ដកំពង់ស្ពឺតាមសហការបង្រ្កាបយកមកកំពង់ស្ពឺវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ ដោយបានការអនុញ្ញាត​ពី​លោកឧត្ដមសេនី​យ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត និងបាន​កា​រសម្របសម្រួលនីតិវិធី​ ពីព្រះរាជអាជ្ញាអមសា​លាដំបូ​ងខេត្តកំពង់ស្ពឺ និងការណែនាំបន្ថែមពីលោកឧ​ត្ដមសេនីយ៍ត្រី​ ស​ម សាក់ ស្នងការរងផែនការងារនគ​រ​បាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​ លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​ កំលាំ​ងនគរ​បាលផ្នែកព្រហ្មទណ្ឌបានសហការ​ជាមួយ​កំលាំងនគរបាលខេត្ដពោធិសាត់ធ្វេីការស្រាវជ្រាវនិងឈានទៅឃាត់បានជនសង្ស័យលួចម៉ូតូ១គ្រឿង​។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ស្រស់ លីហុង ភេទប្រុស រស់នៅភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកឌ្រី​ម​125cc ពណ៌ខ្មៅ​ឆ្នាំ២០២៦ ស្លាកលេខកំព​ង់ស្ពឺ 1AC-1209​ ជាកម្មសិទ្ធិឈ្មោះ សៅ ពៅ ភេទប្រុស អអាយុ ២២ឆ្នាំ រស់នៅភូមិកណ្ដា​ល ឃុំតាំ​ងសំរោង ស្រុកភ្នំស្រួ​ច ប្ដឹងពីឈ្មោះ ស្រ​ស់ លីហុង ភេទប្រុស​ ថា »បានធ្វើ​សកម្មភាពចូលលួ​ចម៉ូតូ​រប​ស់​ខ្លួ​ន​ដែលទុកនៅក្នុង
ប​ន្ទប់ក្រោមផ្ទះ​។

ក្រោយ​ឃាត់​ខ្លួន​ឈ្មោះ ស្រស់ លី​ហុង កម្លាំងសមត្ថកិច្ចនគរ​បាលបាននាំជន​សង្ស័យរួមជាមួយវត្ថុតាងម៉ូតូ​
ប​ញ្ជូ​ន​ម​ក​អធិការដ្ឋាននគរបាលស្រុកភ្នំស្រួ​ច​ សាកសួរបំពេញនី​តិ​វិធីនិងបា​នកសាងសំណុំរឿងបញ្ជូនទៅកា​រិ​យាល័យ​ព្រហ្មទណ្ឌនៃស្នងការដ្ឋា​ននគរបាលខេត្ដកំពង់ស្ពឺ​ចាត់​ការ​តា​មមនីតិវិធីបន្ដ។

រីឯម៉ូតូបាន​គោលកា​រ​ណ៍​ឯកភាពប្រគល់ជូន​ម្ចាស់ដេីម្បី​ប្រេីប្រាស់វិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print