ភ្នំពេញ ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹ ង ថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។
ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាព្រឹកថ្ងៃនេះ រៀបចំធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញ ចូល រួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។
មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានរៀបចំឡើង លើក ទី២ ហើយនៅកម្ពុជា ខណៈលើក ទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៩។ ការរៀប ចំ មហាសន្និបាត VECONAC នេះ បានផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់ អតីត យុទ្ធ ជន បណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជន នៃបណ្តាប្រទេស អាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាល ភាព អតីត យុទ្ធជន និង ជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការ កសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព៕
ដោយ ៖ សិលា













