ខេត្តសៀមរាប ៖ ក្មេងទំនើង៣នាក់ ជិះម៉ូតូ១គ្រឿង បង្ហោះលេង រោទ៍បំពងសម្លេង រំខានដល់អ្នកដំណើររួមផ្លូវ ត្រូវបានកម្លាំងអាវុធហត្ថក្រុងរុនតាឯកតេជោសែន ឃាត់ធ្វើការអប់រំ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងប្លុកV ស្ថិតក្នុងភូមិតានី(ធម្មជាតិ) សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
តាមមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ក្មេងទំនើងទាំង៣នាក់ ជិះម៉ូតូបង្ហោះលេងតាមដងផ្លូវ បង្កអសន្តិសុខ រំខានដល់អ្នកដំណើរ ត្រូវបានឃាត់ខ្លួននាំយកទៅធ្វើការអប់រំ ។
ជាវិធានការរដ្ឋបាល បន្ទាប់ពីដាក់វិន័យ អប់រំ ធ្វើកិច្ចសន្យា ឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត រីឯម៉ូតូរក្សាទុកជាបណ្តោះអាសន្ន ៕
...
ដោយ៖ សុរិយា










