អភិបាលរងខណ្ឌច្បារអំពៅចុះពិនិត្យស្ថានភាពទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទឹកភ្លៀងបង្កការលិចលង់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរួចមក នៅព្រឹកថ្ងៃទី៤ ខែតុលា  ឆ្នាំ២០១៦ ក្រុមការងារសាលាខណ្ឌច្បារអំពៅដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌរួមជាមួយមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរកវិធីបូមរំដោះទឹកចេញតាមដែលអាចធ្វើទៅបាន ។

អភិបាលរងខណ្ឌលោក ថេង សុថុល   បានអោយដឹងថា ទឹកលិចផ្ទះប្រជាពលរដ្ឋនេះស្ថិតនៅក្នុងភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ គឺកើតឡើងដោយសារទឹកភ្លៀង  ហើយនៅតំបន់នេះមិនទាន់មានប្រព័ន្ធធំទូលាយនៅឡើយទេ ចំណែកប្រពន្ឌលូថ្មីសាងសង់ទើបតែបាន៦០ភាគរយប៉ុណ្ណោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ដល់អាជ្ញាធរ ។

លោកបានបន្តថា ដើម្បីរំដោះទឹកចេញពីលំនៅដ្ឋានពេលនេះលោកអភិបាលខណ្ឌបានណែនាំឲ្យក្រុមការងារយកម៉ាស៊ីនបូមទឹកចេញដោយទម្លាក់ចូលទឹកក្នុងលូព្រែកបារាំងបង្ហូចូលទភក្នុងទន្លេបាសាក់វិញ ទើបយើងអាចបញ្ជៀសបាន ៕

jba-1 jba-2 jba-3 jba-4 img-20161004-wa0033 img-20161004-wa0031 img-20161004-wa0030jba-5 jba-6 jba-7 jba-8 jba-9

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print