សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានប្រាប់ទៅ មន្ត្រី របស់អាមេរិកថា កម្ពុជា មិនបានបង្កើនកម្តៅលើបញ្ហាព្រំដែនជាមួយថៃនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រាប់ថៃ ឈប់បង្កើនកម្ដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថា វាតទីយកទឹកដីកម្ពុជា និងត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានទម្លាយថា៣ថ្ងៃមុន ឧបការីទូតអាមេរិក បានយករឿងនេះមកប្រាប់សម្ដេច និងស្នើកម្ពុជា កុំធ្វើសកម្មភាពបង្កើនកម្ដៅ ភ្លាមៗសម្ដេចបញ្ជាក់ទៅវិញថា កម្ពុជាមិនដែលបង្កើនកម្ដៅទេ ហើយអត់ធ្មត់ណាស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបតែទម្លាយរឿងនេះ ក្នុង ពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃបង្កើតសាកលវិទ្យាលយ័វិទ្យាសាស្រ្តសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាលយ័វិទ្យាសាស្រ្តសុខាភិបាល។

ឆ្លើយតបនឹងការចោទប្រកាន់ថា កម្ពុជា បង្កសង្គ្រាមដាក់ថៃមុន សម្ដេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថា ថៃជាអ្នកបង្ក និងធ្វើសង្គ្រាមមកលើកម្ពុជា ដោយអនុវត្តផែនការដំបូង គឺចូលមកបាញ់សម្លាប់ យោធិន សួន រ៉ោន ក្នុងលេណដ្ឋាននៅតំបន់មុំបី និងវាយប្រហារនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print