គ្រោះថ្នាក់ចរាចរណ៍អំឡុងពេលកាន់បិណ្ឌ១០ថ្ងៃ មានអ្នកដំណើរជាង ៤០នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃកាន់បិណ្ឌ១ ដល់បិណ្ឌ១០ ពោលគឺ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៨៤ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤៣នាក់ និងរងរបួសធ្ងន់ស្រាល ១១៨នាក់។

 

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មូលហេតុនៃគ្រោះថ្នាក់ទាំងនោះ រួមមាន លើសល្បឿនកំណត់៣៥ករណី មិនគោរពសិទ្ធិ ២៨ករណី មិនប្រកាន់ស្ដាំ ៥ករណី ប្រជែង ៥ករណី បត់គ្រោះថ្នាក់ ៤ករណី ស្រវឹង ៤ករណី កត្តាយានយន្ត ២ករណី និងងងុយ ១ករណី។

 

គ្រោះថ្នាក់ទាំងនោះបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កែប ព្រះសីហនុ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងស្វាយរៀង។

 

នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឱ្យផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទចំនួន ៣ថ្ងៃ នៅថ្ងៃទី១០-១១និង១២តុលា ដើម្បីបញ្ចៀសហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើនឡើង។

...

 

ប្រមុខក្រសួងមហាផ្ទៃ ក៏បានតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍យកចិត្តទុកដាក់សម្រួល ការធ្វើដំណើរជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញពីរាជធានីភ្នំពេញ តំបន់ផ្លូវប្រសព្វ និងស្ពានធំៗ និងបានបានអំពាវនាវឱ្យអ្នកធ្វើដំណើរទាំងអស់បន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មានអធ្យាស្រ័យឱ្យគ្នា និងគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print