លោក ឃួង ស្រេង នាំយកអំណោយ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព

ចែករំលែក៖

ព្រះវិហារ៖   គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី  បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងជួរមុខដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព និងសួរសុខទុក្ខនាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣កងពលតូចអន្តរាគមន៍លេខ៩ កងនគរ បាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហា និងកងពលតូចអន្តរាគមន៍លេខ១២៨ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយ ពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ។

  លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការលះបង់របស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់បានលះបង់សាច់ស្រស់ ឈាមស្រស់ដោយយកទ្រូងទៅធ្វើជាខែលការពារជាតិនិងប្រជាជន ពីចោរឈ្លានពាន ជាពិសេសគឺការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ។

    លោក ឃួង ស្រេង ក៏បានសរសើរចំពោះកងកម្លាំងជួរមុខទាំងអស់ ចំពោះភាពអត់ធ្មត់ខ្ពស់បំផុតគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលបើទោះបីមានការញុះញង់ អុចអាលនិងចង់បង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី។

   លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា៖ ការចុះសួរសុខ ទុក្ខ និងផ្តល់អំណោយ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និង សបញ្ជាក់យ៉ាងច្បាស់ នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ “ខ្មែរតែមួយ” ។

    លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ក៏បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនកងកម្លាំងជួរមុខខាងលើនេះក្នុងនោះរួមមាន៖ ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ រៀបចំអគារសាលប្រជុំថ្មី ថវិកាចំនួន ២០.០០០$ (ពីរម៉ឺនដុល្លារ)។ ឧបត្ថម្ភ ប្រេង ម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគ បរិភោគ ដូចជាមី ទឹកប រិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។

   ឧបត្ថម្ភជូន កងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។ វរសេនាតូចលេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល)។ សាងសង់អាងស្តុកទឹកក្នុងដីធ្វើអំពីបេតុង ចំនួន ៧អាង សរុបថវិកាចំនួន ៤៣.៣៨៦.០០០៛ (សែសិបបីលាន បីសែន ប្រាំបីម៉ឺន ប្រាំមួយពាន់រៀល)។ប្រេងឈូសឆាយអគារជុំវិញទីបញ្ជាការកងពល ចំនួន ១០.០០០L (មួយម៉ឺនលីត្រ)។ទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៤០.២០០.០០០៛ (សែសិបលាន ពីរសែនរៀល)។

...

ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ឧបត្ថម្ភជូន វរនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០៛ (ដប់លានរៀល),ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល)។វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០. ០០០៛ (ម្ភៃលានរៀល) កសាងលេណដ្ឋានបញ្ជា(បេតុង)១កន្លែង អស់ថវិកាចំនួន ៣៩.៥០០.០០០៛ (សាមសិប ប្រាំបួនលាន ប្រាំសែនរៀល) ទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៣៣.២១០.០០០៛ (សាមសិបបីលាន ពីរ សែន មួយម៉ឺនរៀល)។ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ។ឧបត្ថម្ភ ថវិកាចំនួន២០.០០០.០០០៛ (ម្ភៃលានរៀល)។ឧបត្ថម្ភ សម្ភារ និគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។៦-យោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)៕  ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print