ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជម្រុញឱ្យការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុមក្មេងទំនេីងដែលតែងតែបង្កការអុកឡុក-បង្កហិង្សានិងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់ ដែលជាការបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយមិនលេីកលែង ។
លោកវរសេនីយ៍ឯកឃុត សុផល អធិការនគរបាលស្រុកសំរោងទងដឹកនាំកំលាំងស្រាវជ្រាវឈានទៅឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូដែលបានផ្ញេីសារឌឺដងឱ្យសមត្ថកិកិច្ច”ឡូយអត់ពូ “ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បាន ២នាក់÷ (ទី១)-ឈ្មោះ រឿន សំបូរ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង អ្នក លើកបង្ហោះ ឈ្មោះ វីត ភេទប្រុស អាយុ ១៥ឆ្នាំ (គេច ខ្លួន) (ទី២)-ឈ្មោះ ឃុន សៀវមុិញ ភេទប្រុស អាយុ១៥ ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង អ្នកឌឺឲ្យសមត្ថកិច្ច ។
ចំណែកមធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ មិនចាំស្លាកលេខជារបស់ម្តាយ តែប្ដីក្រោយគាត់បានយកទៅផ្ទះនៅខេត្តកំពង់ឆ្នាំងបាត់ហេីយ ។ ជាក់ស្ដែងសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ១គ្រឿង។
ករណីបង្ហោះម៉ូតូខាងលេីនេះ ត្រូវកំលាំងនគរបាលបានកំពុងសាកសួរនិងបន្ដកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










