នគរបាលស្រុកសំរោងទងឃាត់ខ្លួនបានហើយក្រុមបង្ហោះម៉ូតូ ហើយឌឺឲ្យសមត្ថកិច្ច” ឡូយអត់ពូ”

ចែករំលែក៖

ខេត្តកំព​ង់ស្ពឺ៖​ លោ​កឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ ជម្រុញឱ្យការិ​យាល័យជំនា​ញ​ និងអធិការដ្ឋាននគរបាលក្រុង.ស្រុក​ រួមគ្នាសហការស្រាវជ្រាវចុះល្បាតនិងបង្រ្កាបក្រុ​មក្មេ​ងទំនេីងដែលតែងតែបង្កការអុ​កឡុក-បង្កហិង្សានិងបង្ហោះម៉ូតូតា​ម​ដងផ្លូវសាធារណៈប៉ះពាល់សណ្ដា​ប់ធ្នាប់​ ដែលជាការបង្កការភ័យខ្លាចដល់ប្រជាពល​រដ្ឋក្នុងមូលដ្ឋាន​ពិសេសក្លាយជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ​ ដោយមិនលេីកលែង​ ។

លោកវរសេនីយ៍ឯក​ឃុត​ សុផល​ អ​ធិការនគរបាលស្រុ​កសំរោងទងដឹកនាំកំលាំងស្រាវជ្រាវឈានទៅឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូដែលបានផ្ញេីសារឌឺដងឱ្យសមត្ថ​កិកិច្ច”ឡូយអត់ពូ​ “​ នៅថ្ងៃទី​៧ ខែ​តុលា ឆ្នាំ២០​២៦ បាន​ ២នាក់÷​ (ទី១)-ឈ្មោះ​ រឿន សំបូរ៉ាវី ភេទប្រុ​ស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង អ្នក លើកបង្ហោះ ឈ្មោះ​ វីត​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ (គេច ខ្លួន)​ (ទី២)-ឈ្មោះ ឃុន សៀ​វមុិញ ភេទប្រុស អាយុ១៥ ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង​ អ្នក​ឌឺឲ្យសមត្ថកិច្ច​ ។ 

ចំណែកមធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ ព​ណ៍ខ្មៅ​ មិនចាំស្លាកលេខ​ជារប​ស់​ម្តាយ​ តែប្ដីក្រោយគាត់បាន​យកទៅផ្ទះនៅខេត្តកំពង់ឆ្នាំងបាត់ហេីយ​ ។ ជាក់ស្ដែងសមត្ថកិច្ចបានដកហូតទូរ​ស័ព្ទដៃ១គ្រឿង។ 

...

ករណីបង្ហោះម៉ូតូខាងលេី​នេះ​ ត្រូវកំលាំងនគរបាលបានកំ​ពុងសាកសួរនិងបន្ដកសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print