ខេត្តបាត់ដំបង ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រគល់ សញ្ញាបត្រ ជូន ដល់និស្សិត ជ័យលាភី របស់ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា ៖ ទីតាំងដែលកងទ័ពថៃកំពុងឈរជើងលើដីកម្ពុជាបច្ចុប្បន្ន គឺគ្រាន់តែឈជើងបណ្ដោះអាសន្នតែប៉ុណ្ណោះ ពោលគឺថៃមិនមែនជាម្ចាស់កម្មសិទ្ធិនៃទីតាំងទាំងនោះឡើយ ! កាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា គឺដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី បញ្ចៀសការបាត់បង់ជីវិត បង្កលក្ខណះងាយស្រួលដល់ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ។
នាយករដ្ឋមន្ត្រីសង្ឃឹមថា ៖ «សង្គ្រាមឈ្លានពាន និងគ្រោះទឹកជំនន់ នឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយឆ្នាំ២០២៧ នឹងនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើនទូទាំងប្រទេសកម្ពុជា» ។ សម្តេចបញ្ជាក់ថា ៖ កម្ពុជាមិនទាមទារយកអតីតទឹកដីខ្មែរដូចជានៅខេត្តបុរីរម្យ ឬសុរិន្ទឡើយ កម្ពុជាទាមទារយកពីថៃមកវិញតែទឹកដីស្របច្បាប់របស់ខ្លួនដែលកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១លើ២រយពាន់ អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ប៉ុណ្ណោះ ៕
ដោយ ៖ សិលា










