លួចរថយន្ដរបស់ពលរដ្ឋមួយគ្រឿងបានសម្រេច តែត្រូវនគរបាលចាប់ឃាត់ខ្លួន រួចប្រគល់ទ្រព្យឲ្យម្ចាស់វិញ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចរថយន្ដរបស់ពលរដ្ឋមួយគ្រឿងបានសម្រេច។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឱ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥៥ ផ្លូវ១៣ បុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ករណីនេះជនសង្ស័យធ្លាប់ជួលរថយន្ដពីម្ចាស់រថយន្ដរងគ្រោះជិះក្នុងរយៈពេលខ្លី ហើយបានលួចចម្លងសោទុក លុះមកដល់វេលាម៉ោង០២និង២៣នាទីរំលងអធ្រាត្រ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យមកធ្វើសកម្មភាពលួចយករថយន្ដនៅពេលម្ចាស់រថយន្ដទុករថយន្ដចោលនៅខាងក្រៅផ្ទះក្នុងបុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស យកទៅបាត់។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញបានសហការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរថយន្តម៉ាក Highlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2BJ-5909 (ផ្លាកលេខក្លែងក្លាយ) មានលេខតួ JTEGD21A430053497 លេខម៉ាស៊ីន 2AZ0981018 ចំនួន ០១គ្រឿង និងផ្លាកលេខរថយន្ត ភ្នំពេញ 2S-2757 ចំនួន ០២សន្លឹក ជាផ្លាកលេខដើមរបស់រថយន្តជនរងគ្រោះ។ ហេីយករណីនេះនៅពេលកម្លាំងបញ្ចប់នីតិវិធីរួចរាល់ នឹងរៀបចំផ្ទៀងផ្ទាត់ឯកសាច្បាប់ដើមជាមួយម្ចាស់រថយន្ដដើម្បីប្រគល់ឲ្យម្ចាសដើមវិញ៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print