សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្តីស្រឡាញ់របស់ប្រជាពលរដ្ឋ គឺជាសុវត្ថិភាពរបស់សម្តេចហើយ ហេតុដូច្នេះទើបសម្តេចចុះតាមខេត្តមិនយកអង្គរក្សចុះច្រើន និងចូលចិត្តចុះទៅស្ងាត់ៗ!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងថា សម្ដេចមិនសូវព្រួយបារម្ភរឿងសុវត្ថិភាពផ្ទាល់ខ្លួនឡើយ ព្រោះសម្ដេចធ្វើអំពើល្អ និងបម្រើពលរដ្ឋ មានពលរដ្ឋស្រឡាញ់លើសលប់ ដូច្នេះទើបពេលចុះទៅពិនិត្យការងារនៅតាមខេត្ត និងចុះទៅព្រំដែនក្ដៅ មិនចាំបាច់មានអង្គរក្សហែអម និងការពារច្រើន ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង ១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករណ៍ទុកធំៗជាច្រើន ក្នុងនោះបញ្ហាធំពីរ ៖

ទី១ គឺសង្រ្គាមថៃឈ្លានពាន ។

និងទី២ គឺបញ្ហាទឹកជំនន់ ដូច្នេះខេត្តជួរមុខ និងប្រជាជនគឺជាអ្នកប្រឈមផ្ទាល់។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រគល់ សញ្ញាបត្រ ជូន ដល់និស្សិត ជ័យលាភី របស់ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print