សម្តេចធិបតី អញ្ជើញ ជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ ០០១អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៦។ សាកលវិទ្យាល័យបានពង្រីកការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្គត់ផ្គង់កម្លាំងពលកម្មដែលមានចំណេះដឹង និងជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះការអប់រំក៏បានផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញដល់និស្សិតអាចយកទៅប្រកបអាជីវកម្ម និងការបង្កើតមុខរបរផ្ទាល់ខ្លួន។

ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពសំខាន់ ដោយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ និងឧស្សាហកម្ម។ ការអភិវឌ្ឍវិស័យអប់រំបាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការកសាងសង្គមពុទ្ធិ ការលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ធនធានមនុស្ស ព្រមទាំងរួមចំណែកដល់ការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។
ខេត្តបាត់ដំបង ថ្ងៃព្រហស្បតិ៍ ទី៨ តុលា ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print