អាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង រំពឹងកំណើនកៅអីជើងហោះហើរអន្តរជាតិខ្លាំងបំផុតក្នុងខែតុលា

ចែករំលែក៖

អាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង បានកត់ត្រាកំណើនខ្លាំងបំផុតក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិកំពូលទាំង ១០ លើពិភពលោក ទាក់ទងនឹងចំនួនកៅអីជើងហោះហើរដែលបានកំណត់ពេលសម្រាប់ខែតុលា។ នេះបើយោងតាមក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស OAG។

 

អាកាសយានដ្ឋានសំខាន់ដែលបម្រើទីក្រុងសេអ៊ូលមួយនេះ មានកៅអីជើងហោះហើរចំនួន ៣,៩៤ លានកៅអីក្នុងខែតុលា កើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា Incheon ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិ Dubai ដែលមាន ៤,៥៧ លានកៅអី និងអាកាសយានដ្ឋាន London Heathrow ដែលមាន ៤,១២ លានកៅអី។ អាកាសយានដ្ឋានទាំងពីរនេះសុទ្ធតែមានចំនួនកៅអីធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន។

 

អាកាសយានដ្ឋាន Amsterdam Schiphol នៅតែឈរលេខ ៤ ដោយមានកៅអីចំនួន ៣,៧២ លាន កើនឡើង ១%។ ចំណែកអាកាសយានដ្ឋាន Singapore Changi បានឡើងមកចំណាត់ថ្នាក់លេខ ៥ ដោយមានកៅអីចំនួន ៣,៦៨ លាន កើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Incheon បានប្រឈមនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរ។ កត្តានេះបណ្តាលមកពីអ្នកធ្វើដំណើរមួយចំនួនបានផ្លាស់ប្តូរផែនការធ្វើដំណើរ ដោយសារវិបត្តិនៅមជ្ឈិមបូព៌ា ព្រមទាំងប្រជាប្រិយភាពដែលកំពុងកើនឡើងរបស់អាកាសយានដ្ឋាននេះក្នុងចំណោមភ្ញៀវទេសចរ។

 

ខែតុលា និងខែវិច្ឆិកា ជាធម្មតាគឺជារដូវកាលទេសចរណ៍កំពូលនៅកូរ៉េខាងត្បូង ដោយភ្ញៀវទេសចរជាច្រើនធ្វើដំណើរទៅទស្សនាទេសភាពស្លឹកឈើប្រែពណ៌នៅរដូវស្លឹកឈើជ្រុះ។

 

ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកដំណើរ អាកាសយានដ្ឋាននឹងបើកច្រកចេញដំណើរសំខាន់ៗមុនម៉ោងធម្មតា ៣០ នាទី ព្រមទាំងដាក់បន្ថែមបុគ្គលិក និងឧបករណ៍សម្រាប់ត្រួតពិនិត្យសន្តិសុខ។ នេះបើយោងតាមសារព័ត៌មាន The Korea Herald។

 

ក្នុងពានរង្វាន់ Skytrax World Airport Awards ឆ្នាំ ២០២៦ អាកាសយានដ្ឋាន Incheon ជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានល្អបំផុតលេខ ២ នៅអាស៊ី បន្ទាប់ពី Singapore Changi។

...

 

ក្នុងឆមាសទី១ នៃឆ្នាំនេះ Incheon បានទទួលអ្នកដំណើរអន្តរជាតិចំនួន ៣៨,៣៩ លាននាក់ កើនឡើង ៦,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print