សហរដ្ឋអាមេរិកនិយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មិនមែនជាការគំរាមកំហែងភ្លាមៗនោះទេ

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលបាលិស្ទីគតាក់ទិកមួយគ្រាប់ កាលពីថ្ងៃចន្ទម្សិលមិញ ហើយថាការធ្វើតេស្តនេះបានបញ្ជាក់ពីភាពជោគជ័យនៃការធ្វើបច្ចុប្បន្នភាពបច្ចេកទេសលើផ្នែកស្នូលដ៏សំខាន់មួយនៃមីស៊ីល តែមិនបានបញ្ជាក់ថាជាអ្វីនោះទេ។

ការប្រកាសរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគជាច្រើនគ្រាប់ចូលក្នុងសមុទ្រនៃឆ្នេរភាគខាងកើតរបស់ខ្លួន ឬគេស្គាល់ថាសមុទ្រជប៉ុន។ នេះជាការធ្វើតេស្តបាញ់មីស៊ីលជាលើកទី៤របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលមួយខែ បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដោយកូរ៉េខាងត្បូង។
ព្រមពេលជាមួយគ្នា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧស្សាហកម្មការពារជាតិផងដែរ ជាទីដែលមានដាក់តាំងបង្ហាញពីអាវុធដែលត្រូវបានអភិវឌ្ឍនៅក្រោមការដឹកនាំរបស់លោក គីម។ តាម KCNA លោក គីមបាននិយាយថាឃ្លាំងអាវុធរបស់កូរ៉េខាងជើងដែលបានជួយលើកកម្ពស់មុខមាត់ជាតិ នឹងត្រូវបានបន្តអភិវឌ្ឍ ក្រោមកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្លា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថារុបលោកប្រហែលជាអាចនឹងជួបលោក គីម ជុងអ៊ុន អំឡុងការធ្វើទស្សនកិច្ចមួយមកកាន់តំបន់អាស៊ី ដោយទំនងជាចង់សំដៅលើការចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print