រថយន្តព្រុសបើកបុកជាមួយម៉ូតូសណ្តោងរុឺម៉ក ប៉ើងធ្លាក់ប្រឡាយទឹក ស្លាប់១នាក់ របួស៨នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ មនុស្សក្មេងចាស់ចំនួន៨នាក់រងរបួសធ្ងន់ស្រាល និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តព្រុសបើកបុកជាមួយម៉ូតូសណ្តោងរុឺម៉ក ច្រាសទិសគ្នា ប៉ើងធ្លាក់ចូលប្រឡាយទឹក ទាំងរុឺម៉កទាំងរថយន្ត កាលពីវេលាម៉ោង៣និង៥៤នាទីរសៀលថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងសៀមរាប ស្ថិតក្នុងគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-3816 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូសណ្តោងរុឺម៉ក ពាក់ស្លាកលេខ សៀមរាប 1T-9088 ជិះគ្នា៩នាក់ ដែលបើកពីកើតទៅលិច បណ្តាលឱ្យប៉ើងធ្លាក់ចូលប្រឡាយទឹក ស្លាប់១នាក់ របួស៨នាក់ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៩នាក់ មានក្មេងចំនួន៤នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ ជនរងគ្រោះចំនួន៥នាក់ទៀត ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាអកុសលស្លាប់១នាក់ ។

ជនរងគ្រោះដែលស្លាប់១នាក់ ឈ្មោះ វន់ សុវន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកបើកម៉ូតូរុឺម៉ក ។

ចំណែកមធ្យោបាយ ម៉ូតូនិងរថយន្ត សមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តសៀមរាប រងចាំដោះស្រាយពេលក្រោយ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print