នគរបាលស្រុកបាទី ធ្វើការឃាត់ខ្លួនជនសង្ស័យ២ នាក់ ករណីលួចម៉ូតូ១គ្រឿង នៅឃុំតាំងដូង

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះនៃខែតុលា ឆ្នាំ ២០២៦ នៅវេលាទាបភ្លឺ មានករណីអំពើលួចម៉ូតូ កើត ឡើងនៅចំណុចភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ងាល សំរ៉ុង (ហៅខ្មៅ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិក្រាំងត្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន) និងបក្ខពួកឈ្មោះ ផុន សារ៉ាត់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិអង្គរមាស ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងធុនហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AF-1366 របស់ជនរងគ្រោះឈ្មោះ ម៉ក់ ភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រកបាទី ខេត្តតាកែវ ពេលដែលជនរងគ្រោះទុកម៉ូតូនៅចោលនៅខាងមុខផ្ទះបណ្តើររត់គេចខ្លួនបាត់ទៅ។

ក្រោយពីបានទទួលព័ត៌មានរាយការណ៍ពីជនរងគ្រោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងដូង បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងចេញកម្លាំងល្បាតដើម្បីស្វែងរកជនសង្ស័យធ្វើសកម្មភាពខាងលើរហូតដល់ចំណុចភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញជនសង្ស័យឈ្មោះ ងាល សំរ៉ុង ហៅខ្មៅ កំពុងតែដោះខោអាវម៉ូតូដើម្បីតខ្សែសោរជិះក៏ត្រូវបានកម្លាំងឃាត់ខ្លួនបានជាក់ ស្តែងតែម្តង និងបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ផុន សារ៉ាត់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទី។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោក លឹម ហ៊ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី។ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១២ និង០០នាទី កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២ នាក់ខាងលើ៖

១.ឈ្មោះ ងាល សំរ៉ុង (ហៅខ្មៅ)
២.ឈ្មោះ ផុន សារ៉ាត់ និងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី។

ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញារង បានអនុញ្ញាតឱ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទីប្រគល់វត្ថុតាងជូនទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print