លោកបណ្ឌិត ទូច សុឃៈ ឆ្លេីយតបការផ្សាយរបស់ទូរទស្សន៍ Al Jazeera ពាក់ព័ន្ធការទម្លាយវីដេអូបទល្មេីស Online Scams ដែលមានទាំងមន្រ្តីនគរបាល និងរថយន្តបំពាក់ Longo នគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត​ ទូច​ សុឃៈ​ (សុខ:) អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លេីយតបការផ្សាយរបស់ទូរទស្សន៍ Al Jazeera ពាក់ព័ន្ធការទម្លាយវីដេអូបទល្មេីស Online Scams ដែលមានទាំងមន្រ្តីនគរបាល និងរថយន្តបំពាក់ Longo នគរបាលជាតិ។

ប៉ុន្មានថ្ងៃនេះទូរទស្សន៍បរទេស Al Jazeera បានបញ្ចេញវីដេអូជាង២០នាទី ដែលអ្នកយកព័ត៌មានស្ថាប័ននេះ ត្រូវបានផ្តល់ឱកាសចូលទៅជួបផ្ទាល់ជាមួយជនជាតិចិនមួយក្រុមមានមេក្លោងឈ្មោះ Deng Pibing ដែលពាក់ព័​ន្ធជាមួយបទល្មេីស Online Scams នៅតំបន់តារាសាគរ ខេត្តកោះកុង ហេីយបានទម្លាយពីសកម្មភាពមួយចំនួន ក្នុងនោះក៏មានរូបនារីមន្រ្តីនគរបាលម្នាក់ជាអ្នកបកប្រែឲ្យក្រុមជនជាតិចិនទាំងនោះ ហេីយឃេីញរថយន្តមួយគ្រឿងមានបិទ Logo នគរបាលជាតិ។

សូមបញ្ជាក់ថា តំបន់តារាសាគរ ដែលទូរទស្សន៍ Al Jazeera បានយកមកចុះផ្សាយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ចុះបង្ក្រាប និងបិទចោលទាំងស្រុងរួចហេីយ កាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជេីញចុះទៅពិនិត្យផ្ទាល់នៅទីតាំងនោះផងដែរ។

សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams)។

...

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print