ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខ:) អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លេីយតបការផ្សាយរបស់ទូរទស្សន៍ Al Jazeera ពាក់ព័ន្ធការទម្លាយវីដេអូបទល្មេីស Online Scams ដែលមានទាំងមន្រ្តីនគរបាល និងរថយន្តបំពាក់ Longo នគរបាលជាតិ។
ប៉ុន្មានថ្ងៃនេះទូរទស្សន៍បរទេស Al Jazeera បានបញ្ចេញវីដេអូជាង២០នាទី ដែលអ្នកយកព័ត៌មានស្ថាប័ននេះ ត្រូវបានផ្តល់ឱកាសចូលទៅជួបផ្ទាល់ជាមួយជនជាតិចិនមួយក្រុមមានមេក្លោងឈ្មោះ Deng Pibing ដែលពាក់ព័ន្ធជាមួយបទល្មេីស Online Scams នៅតំបន់តារាសាគរ ខេត្តកោះកុង ហេីយបានទម្លាយពីសកម្មភាពមួយចំនួន ក្នុងនោះក៏មានរូបនារីមន្រ្តីនគរបាលម្នាក់ជាអ្នកបកប្រែឲ្យក្រុមជនជាតិចិនទាំងនោះ ហេីយឃេីញរថយន្តមួយគ្រឿងមានបិទ Logo នគរបាលជាតិ។
សូមបញ្ជាក់ថា តំបន់តារាសាគរ ដែលទូរទស្សន៍ Al Jazeera បានយកមកចុះផ្សាយនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ចុះបង្ក្រាប និងបិទចោលទាំងស្រុងរួចហេីយ កាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជេីញចុះទៅពិនិត្យផ្ទាល់នៅទីតាំងនោះផងដែរ។
សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list)៕
ដោយ៖តារា










