បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនក្រោយពីកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់ដោយសង្ស័យលួចស្រឡាញ់ប្រពន្ធខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យដោយបុរសម្នាក់ទៀតកាប់ប្រហារសង្ស័យថាលួចស្រឡាញ់ប្រពន្ធខ្លួន ខណៈជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះអ្នកជិតខាងកាលពីរថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦  វេលាម៉ោង១៥  ភូមិខ្ញែរ ឃុំបុស្បូវ  ស្រុកព្រះនេត្រព្រះ ។នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថាៈជនរងគ្រោះឈ្មោះវីត  រ៉ាវៀន ហៅវីន  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ  នៅភូមិខ្ញែរ ឃុំបុស្បូវ  ស្រុកព្រះនេត្រព្រះ ខេត្ត  ។ជនសង្ស័យឈ្មោះ វ៉ាត់ ស្នា  ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  នៅភូមិខ្ញែរ ឃុំបុស្បូវ  ស្រុកព្រះនេតព្រះខេត្តផងដែរ ។

នគរបាលបានឲ្យដឹងទៀតថាៈនៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែដេកនឹងអង្រឹងក្រណាត់នៅក្រោមផ្ទះឈ្មោះ វ៉ាន រិទ្ធ( ហៅកាន គាត ) អាយុ៦៧ឆ្នាំ នៅភូមិជាមួយគ្នា ជាឪពុកក្មេករបស់ឈ្មោះវ៉ាត់ ស្នា ជាជនដៃដល់ ដែលមានផ្ទះនៅជិតគ្នា )    ពេលនោះស្រាប់តែឈ្មោះ វ៉ាត់ ស្នា    កាន់ពូថៅ  ដេីរចូលទៅពីចំហៀងផ្ទះដែលមានរបងថ្ម និងមានទុកផ្លូវដេីរចេញចូលបានឆ្លងចូលទៅកាប់ទៅលើជនរងគ្រោះដែលមិនបានដឹងខ្លួនជាមុន ត្រូវចំក្បាល នឹងផ្ទៃមុខ   បណ្តាលអោយត្រូវចំនួន០៨កន្លែង រងរបួសធ្ងន់ពេល បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនចេញពីកន្លែងកេីតហេតុ ក្រោយមកត្រូវនគរបាលឃាត់ខ្លួនបាន។ ចំណែកជនរងគ្រោះបានបញ្ជូនមកមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ  ហេីយបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា  ជប៉ុន  មង្គលបូរី ។ នគរបាលបានបញ្ជាក់បន្ថែមទៀតថាៈក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាត់  ស្នា  បានឆ្លេីយសារភាពថា  ពិតជាបានយកពូថៅផ្លែដែកកាប់ទៅលេីឈ្មោះវីត រ៉ាវៀន ហៅវីន ប្រាកដមែន  គោលបំណងកាប់អោយស្លាប់  មូលហេតុ មានការសង្ស័យថា  ជនងគ្រោះមានទំនាក់ទំនងស្រលាញ់ប្រពន្ធខ្លួន ។  បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងដេីម្បីអនុវត្តតាមនីតិវិធី    ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print