ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ២១និង១៥នាទីនៅចំណុច ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបងស្របតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានការសម្របសម្រួលលើនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងស្ថិតក្រោមការដង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងលោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ក្នុងការិយាល័យបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ស្តែង និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ នាំមកធ្វើការសាកសួរព្រម ទាំងដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទកេតាមីន Ketamine ចំនួន៦១ថង់ទម្ងន់២១៥. ៦០ក្រាម
-គ្រឿងញៀនប្រភេទអ៉ិចស្តាស៊ី Md ma ចំនួន ៤៦ ថង់ ទម្ងន់២២.២៣ក្រាម
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICEចំនួន០២ថង់ទម្ងន់ ១៦. ៥៩ក្រាម។
សរុបគ្រឿងញៀនទម្ងន់ ២៥៤. ៤២ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយ ចំនួនទៀត។
ពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងដើម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា










