Update៖ អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវនគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ13. 2-1969 ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស សង្ស័យ រឿងភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ សង្ស័យ ផ្ដើមពីចេញរឿងភ្លើងប្រច័ណ្ឌ (ប្រពន្ធ ជិះរថយន្ត ជាមួយប្រុសផ្សេង លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានិម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ ចុះទៅអន្តរគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពី រូបលោកបាន ធ្វើសកម្មភាព ជិះរថយន្តម៉ាក់ Ford Ranger ពណ៍ស ពាក់ស្លាកលេខរដ្ឋ 16- 2-1969 គ្រឿង បើកប្រដេញ និងបុករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 រហូតដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់មួយកន្លែង ក៏ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់។

 

ករណីផ្ទុះអាវុធនេះកើតឡើងនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង២០ និង២០នាទី នៅចំណុចវាលស្រែ ភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

 

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Toyota Prius ត្រូវបានរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ បើកបរដោយបុរសម្នាក់ គឺលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល បានបើកប្រដេញ និងបុកពីក្រោយ។ លុះរថយន្តទាំងពីរទៅដល់ផ្លូវទាល់ក្នុងទីតាំងស្ងាត់ ភាគីទាំងពីរបានឈប់រថយន្ត និងមានការឈ្លោះប្រកែកគ្នា។

 

ប្រភពដដែលបន្តថា ខណៈ នោះគេឃើញបុរសដែលជាអ្នកបើកបររថយន្ត Ford លោក ម៉ក់ សុភ័ក្ដ្រា បានដកកាំភ្លើងខ្លី ពណ៍ខ្មៅ មួយដេីម បាញ់ជាច្រើនគ្រាប់ ដោយមួយគ្រាប់បានត្រូវចំតំបន់ពោះរបស់បុរសម្នាក់ ដែលត្រូវបានរាយការណ៍ថាជាកូន បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

 

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋា ន បានឱ្យដឹងថា មុនពេលកើតហេតុ លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្តដេញតាមរថយន្តប្រពន្ធរបស់លោក ដោយសារមានការសង្ស័យថា ប្រពន្ធកំពុងធ្វើដំណើរជាមួយបុរសផ្សេង។ដោយសារកំហឹង លោកបានដកអាវុធបាញ់គំរាម ក្នុងគោលបំណងស្ទាក់ឃាត់រថយន្តប្រពន្ធ ប៉ុន្តែគ្រាប់កាំភ្លើងបានបណ្ដាលឱ្យកូន ប្រុសបង្កើតរបស់លោករងរបួសចំតំបន់ពោះ។

 

ទោះជាយ៉ាងណា តាមប្រភពព័ត៌មានខាងលើ នៅពេលសមត្ថកិច្ចទៅដល់ មិនបានឃើញប្រពន្ធរបស់លោក និងបុរសដែលត្រូវបានសង្ស័យថារួមដំណើរជាមួយនោះឡើយ។ ករណីនេះកំពុងទទួលបានការចាប់អារម្មណ៍ ដោយសារពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធ ដែលបណ្ដាលឱ្យសមាជិកគ្រួសាររងរបួសផងដែរ។

 

បើតាមប្រភពព័ត៍មានពី ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបុរសម្នាក់ដែលផ្ទុះអាវុធបណ្តាលឲ្យរងរបួសកូនប្រុសបង្កើតរបស់ លោក ម៉ក់ សុភ័ក្ដ្រា រងរបួស ចំពោះ ។

 

ដោយឡែក ជុំវិញ ករណី ខាងលើ នេះ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌ ព្រែកព្នៅ នៅព្រឹក ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២៦នេះ បានប្រាប់ បានប្រាប់អង្គភាព ការសែតនគរវត្ត និង គេហទំព័រ នគរដ្រេហ្គន ថា បច្ចុប្បន្ន ជន បង្ក និង វត្ថុ តាង ត្រូវ បានឃាត់ខ្លួន អធិការដ្ឋាន នគរបាល ខណ្ឌ ព្រែកព្នៅ និងកំពុង ធ្វើសាកសួរបន្ថែម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

...

ដោយ ៖ ភារ៉ា + រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print