បុរសកសិករម្នាក់ឆក់ត្រីបែរភ្លាត់ស្នៀតឆក់ស្លាប់ដោយ ខ្លួនឯងយ៉ាងអាណោចអាធ័មនៅក្នុងទឹកស្រះ

ចែករំលែក៖

ខេត្តកណ្ដាល÷ នៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទីចំណុចស្រះ ចំហៀងវត្តមូលីសុវណ្ណ ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះលីវ ធី ភេទប្រុសអាយុ ៣៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។

បើតាមលោកនាយប៉ុស្តិ៍គគីរបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២៦វេលាម៉ោង១១នាទី១០នាទី លោកអធិការស្រុកកៀនស្វាយបានបញ្ជាឱ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះពិនិត្យករណីនៅភូមិឃុំ ស្រុកខាងលើហើយកំលាំងចុះមកដល់កន្លែងកើតហេតុ។

តាមការបំភ្លឺរបស់ប្រពន្ធនិងសាច់ញ្ញាតិជនរងគ្រោះនៅ កន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះបានស្ពាយធុងជ័រពណ៌ស មានអាគុយនិងដុំអាំងម៉ូទ័រឆក់ត្រី។ ពេលនោះប្រពន្ធសួរថា ទៅណាទៀតហើយ? ជនរងគ្រោះឆ្លើយថា ទៅរកត្រីសម្រាប់ធ្វើម្ហូន ។ ដោយបាត់ប្ដីយូរខំរកតែមិន ឃើញលុះដល់វេលាម៉ោង១១:០០នាទី ក្រុមគ្រួសារសាច់ ញាតិនាំគ្នាដើររក ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងស្រះបាត់ហើយ ។

បន្ទាប់មកប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានរាយការណ៍មកនគរបាលប៉ុស្តីគគីរក្រោយពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍នគរបាល សហការជាមួយកំលាំងផ្នែកជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយអាជ្ញាធរភូមិឃុំគ្រូពេទ្យឃុំបានធ្វើការពិនិត្យសាកសព។

ជនរងគ្រោះដេកស្លាប់ក្នុងស្រះទឹកចំងាយពីវត្ត ៨០ម៉ែត្រទឹកជំរៅ៣ម៉ែត្រ,បន្សល់ខ្សែភ្លើង និងដងទុយោជ័រពណ៌ សសម្រាប់ឆក់ត្រីជាប់ខ្លួនក្នុងស្រះ។

ការ​ពិនិត្យ​សាកសព សមត្តកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកកៀនស្វាយ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំគគីរ,លោក-លោកស្រីក្រុមប្រឹក្សាឃុំក្រុមគ្រូ ពេទ្យមេភូមិនិងបងប្អូនបានពិនិត្យលជនរងគ្រោះ។

តាមការសន្និដ្ឋានយោងតាមលោកគ្រូពេទ្យនិងជំនាញពិនិត្យទីតាំងកន្លែងកើតហេតុជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ចរន្តអគ្គីសនីបំឡែងចេញពីភ្លើងអាគុយ។ សពបាន​ប្រគល់​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print