នៅព្រឹកថ្ងៃទី១៥តុលា កម្ពស់ទឹកស្ទឹងពោធិ៍សាត់បន្តនៅលើកម្រិតប្រកាសអាសន្ន ប្រឈមការជនលិចគ្រប់ពេល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ចាប់ពីព្រឹកព្រលឹមថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៦ នៅក្រុងពោធិ៍សាត់ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយគិតត្រឹមម៉ោង៦ព្រឹក កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅចំនុចក្បាលហុង មានកម្ពស់ ៥.៤៣ម៉ែត្រ គឺនៅលើកម្រិតប្រកាសអាសន្នដែលមានកម្ពស់ត្រឹមតែ៥ម៉ែត្រ នេះបើយោងតាមរបាយការណ៍ពី មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ស្ថានភាពបែបនេះអាចប្រឈមការជនលិចគ្រប់ពេល ។

របាយការណ៍របស់ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមថា បើប្រៀបធៀបកម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ កាល ពីយប់មិញ និងព្រឹកនេះគឺមានសញ្ញាស្រកចុះបន្តិច។ ចំពោះស្ថានភាពកម្ពស់ទឹកតាមទីតាំងផ្សេងស្ថានីយទៀតគិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី១៥ តុលានេះ រួមមាន ៖

១-ទឹកក្នុងអាង(ស្ទឹងអារ៉ៃ)ដៃស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ
– ទំនប់លេខ3 មានកម្ពស់ទឹក 15.00 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 21.00 ម៉ែត្រ
– ទំនប់លេខ5 មានកម្ពស់ទឹក 10.40 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 11.00 ម៉ែត្រ
២-កំពស់ទឹកសឹ្ទងពោធិ៍សាត់
– ស្រុកវាលវែង មានកម្ពស់ទឹក 1.60 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 9.00 ម៉ែត្រ
– បាក់ត្រកួន ស្រុកភ្នំក្រវាញ មានកម្ពស់ទឹក 2.20 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ
– ចារឹក ស្រុកកណ្តៀង មានកម្ពស់ទឹក 6.46 ម៉ែត្រ ចំពោះកម្ពស់ប្រុងប្រយ័ត្នគឺ 6.00 ម៉ែត្រ។

ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងតាមដានដោយយកចិត្តទុកដាក់ ក្នុងស្មារតីមិនធ្វេសប្រហែសឡើយ ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា និងវាយតំលៃផលប៉ះពាល់ជាក់ស្តែង ដើម្បីត្រៀមស្បៀងសម្រាប់ជួយដល់ពលរដ្ឋ ដែលប្រឈមខ្លាំងនិងខ្វះខាតជីវភាព ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print