នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្សព្វផ្សាយអំពីការអនុវត្តគោលការណ៍ណែនាំនិងការប្រើប្រាស់ថ្នាលឌីជីថលនិងត្រួតពិនិត្យវឌ្ឍនភាពការងារជំរឿនមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយអំពីការអនុវត្តគោលការណ៍ណែនាំនិងការប្រើប្រាស់ថ្នាលឌីជីថលនិងត្រួតពិនិត្យវឌ្ឍនភាពការងារជំរឿនមន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោកសាស្ត្រាចារ្យ ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ អនុប្រធាន-នាយករងអង្គភាពចំណុះ និងនាយការិយាល័យទាំងអស់ នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងតាមប្រព័ន្ធអនឡាញ មានការអញ្ជើញចូលរួមពីលោកនាយក-នាយករង និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលានគរបាលជាតិភូមិភាគទាំង៦និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។

 

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយអំពីការអនុវត្តគោលការណ៍ណែនាំនិងការប្រើប្រាស់ថ្នាលឌីជីថលនិងត្រួតពិនិត្យវឌ្ឍនភាពការងារជំរឿនមន្ត្រីនគរបាលជាតិ និងបញ្ហាផ្សេងៗ។

...

ប្រភព ៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print